អប់រំ

ខាងក្រោមនេះ គឺជា យុទ្ធសាស្រ្ត នៃការសន្សំលុយ កំរិតខ្ពស់ និងមានប្រសិទ្ធភាព ប្រសិនអ្នកអនុវត្តន បានត្រឹមត្រូវ ធានាថាអ្នកនិង​ក្លាយជាអ្នកជំនាញផ្នែកសិរីភាពហិរញ្ញវត្ថុ៖

១. រៀបចំបញ្ជីក្នុងការចាយវាយ
ចូរធ្វើការគុណគូរ ពីការចំណាយប្រចាំខែសរុប ដើម្បីឲ្យដឹងថាតើ នៅចុងខែនិមួយៗនៅសល់លុយប៉ុន្មាន សម្រាប់ទុកដាក់សន្សំប្រចាំខែ។ រៀបចំបញ្ជីចំពោះការចំណាយ ឲ្យបានត្រឹមត្រូវ ដូចជាបញ្ជីចំណាយថេរ ដូចជា ប្រាក់ចំណាយលើផ្នែកផ្សេងៗ ចំណាយលើអ៊ីនធើណេត និងការធានារ៉ាប់រង និងរៀបចំបញ្ជីចំណាយអថេរ ដូចជាចំណាយ លើគ្រឿងទេស ម្ហូបអាហា ហ្គាស ការកមន្សាន្តសប្បាយ និងការចំណាយផ្សេងទៀត។ ការធ្វើរៀបចំបញ្ជីបែបនេះធ្វើឲ្យអ្នកដឹងពីស្ថានភាពផ្នែកហិរញ្ញវត្ថុ និងចំណាយដោយប្រសិទ្ធភាព។

២. ការកាត់បន្ថយការចំណាយ
បន្ទាប់ពីការរៀបចំបញ្ជីចំណាយរួចហើយ អ្នកអាចមើលដឹងថាតើ ការចំណាយណាដែលអាចកាត់បន្ថយបាន និងការចំណាយណាដែល​ចំបាច់។​ ចូរបង្កើតជាកញ្ចប់ថវិការ សម្រាប់ចំណាយលើគ្រឿងទេស ម្ហូបអាហារ និងកម្សាន្ត ដែលកញ្ចប់ថវិការនេះឲ្យឈ្មោះថា “ girl/guy money” ដែលកញ្ចប់ថវិការនេះ ពួកគេម្នាក់ៗ ត្រូវអ្វីដែលចង់ក្នុងខែនិមួយៗ។ មួយវិញទៀតអ្នកត្រូវ ផ្អាកការរាល់ការចំណាយណាដែលមិនចាំបាច់ ដូចជាការដាក់ កាតទូរសព្ទដើម្បីតែនិយាយគ្នា ឬលេងអិនធឺណេត ហ្វេសប៊ុក ទូរទស្សន៍ខ្សែកាបមួយរយៈពេលខ្លី ផងដែរ។

៣. បង្កើនប្រាក់ចំណូល
ទន្ទឹមនិងការកាត់បន្ថយការចំណាយ អ្នកត្រូវខិតខំធ្វើការបន្ថែម ឬក៏រកការឯងក្រៅម៉ោងបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល ដើម្បីដាក់ទុកក្នុងលុយកញ្ចប់លុយសន្សំ។

យុទ្ធសាស្ត្រ ៣យ៉ាង ដែលអាចអោយអ្នកសន្សំលុយបានលឿន

ថ្ងៃមួយ​ស្ត្រី​ចំណាស់​ម្នាក់ បាន​ទៅ​ដក​លុយ​នៅ​ធនាគារ ។ គាត់​បាន​ហុច​សែក​ទៅ​បុគ្គលិក​ធនាគារ ហើយ​និយាយថា “​ណែ៎​មី​នាង​, យាយ​ចង់​ដក​លុយ ៣០០ ដុល្លារ​”​។

​បុគ្គលិក​ធនាគារ​៖ ដក​លុយ​ក្រោម ៥០០ ដុល្លារ សូម​អញ្ជើញ​ទៅ​ដក​នៅ​ទូ ATM ទៅ​! សម្បត្តិ​ត្រឹម ៣០០ ដុល្លារ មក​ដក​អី​ដល់​ក្នុង​ធនាគារ​។​លោកយាយ​ចំណាស់​៖ ហេតុអ្វី​ដក​នៅ​កន្លែង​ហ្នឹង​មិនបាន​?


បុគ្គលិក​ធនាគារ​៖ នេះ​ជា​ច្បាប់​ធនាគារ ។ សូម​ចាកចេញ បើ​គ្មាន​កិច្ចការ​ស្អី​ទៀត​ទេនោះ​។​
​លោកយាយ​ចំណាស់​៖ អ៊ីចឹង មី​នាង​ឯង ជួយ​ដក​លុយ​ទាំងអស់​ឱ្យ​យាយ​មក​។​

បុគ្គលិក​ធនាគារ​តក់​ស្លុត​យ៉ាងខ្លាំង ពេល​ឃើញ​លុយ ១០ លាន​ដុល្លារ ក្នុង​កុង​របស់​លោកយាយ​។ ហើយ​តប​វិញ​ថា “​ឱ្យ​ខ្ញុំ​សុំទោស​ផង​លោកយាយ ប៉ុន្តែ​ធនាគារ​ឥឡូវនេះ​មិនមាន​លុយ​ច្រើន​យ៉ាងនេះ​ទេ​។ តើ​លោកយាយ​អាច​ធ្វើការ​ណាត់ជួប​សម្រាប់​ថ្ងៃស្អែក​បានទេ​?”​។​

លោកយាយ​ចំណាស់​៖ អ៊ីចឹង តើ​យាយ​អាច​ដក​លុយ​បាន​អស់​ធំ​ប៉ុន្មាន ឥឡូវនេះ​?
​បុគ្គលិក​ធនាគារ​៖ បាន​ខ្ពស់បំផុត​ត្រឹម ៥.០០០ ដុល្លារ លោកយាយ​។​
លោកយាយ​ចំណាស់​៖ អ៊ីចឹង​ដក​ឱ្យ​យាយ ៥.០០០ ដុល្លារ​មក​។

បុគ្គលិក​ធនាគារ​បាន​ប្រញាប់ប្រញាល់​ដក​លុយ​ជូន​លោកយាយ​យ៉ាង​លឿន និង ប្រគល់​លុយ​ជូន​លោកយាយ​ដៃ​ពីរ​យ៉ាង​គួរសម​បំផុត មិន​ឈ្លើយ​ដូច​មុន​ទេ​។ ​លោកយាយ​ទាញ ៣០០ ដុល្លារ ដាក់ចូល​កាបូប រួច​តប​វិញ​ថា “​យាយ​ចង់​ដាក់​លុយ​នៅសល់ ចូល​គណនី​វិញ​”​។ ​បុគ្គលិក​ធនាគារ​ស្ទើរតែ​ដាច់​ផ្ងារ ពេល​គាត់​ហុច​ឱ្យ​ដាក់​លុយ​នៅសល់​ចូល​កុង​វិញ​។

កុំ​វាយតម្លៃ​មនុស្សតែ​ពីសំបក​ក្រៅ​​ ប្រយ័ត្នជួបរឿងមិននឹកស្មានដល់
* កុំ​វាយតម្លៃ​សៀវភៅ​តែ​សំបក​ក្រៅ​លឿន​ខ្លាំងពេក​៕

Ant Green
0123 45 789
Hỗ trợ muah hàng